Followers

Wednesday, 28 November 2018

ពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ

(បន្ទាយមានជ័យ)
នៅថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ 

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែវិចិ្ឆកា ដល់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចំនួន ៧២នាក់ លើជំនាញចំនួន ០៧ រួមមាន ៖ ១-លំហាត់របៀបជួរទ័ព ២-ការងាររក្សាសណ្តាប់ធ្នាប់ ៣-ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម ៤-ផលប៉ះពាល់ និងច្បាប់ស្តីពីគ្រឿងញៀន ៥-ការគ្រប់គ្រងសម្ភារៈសឹក ៦-ច្បាប់ព្រហ្មទណ្ឌ ៧-លំហាត់របៀបបាញ់ស៊ីប ។ ក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺននេះផងដែរ ក៏មានការបាញ់គ្រាប់ពិត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន-នាយទាហានរង និងពលទាហានជាច្រើនរូប រួមជាមួយមន្ត្រីរាជការតាមបណ្តាមន្ទីរ ស្ថានប័ន និងអង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករ ។ ក្នុងកម្មវិធីហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិក្ខាកាមដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការបាញ់ស៊ីបគ្រាប់ពិត ក្នុងនោះរួមមាន ៖ ១-ចំណាត់ថ្នាក់លេខ១ (ចំនួន ០២នាក់) ក្នុងម្នាក់ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ០១លានរៀល ២-ចំណាត់ថ្នាក់លេខ ២(០១នាក់) ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ៥០ម៉ឺនរៀល ៣-ចំណាត់ថ្នាក់លេខ ៣(០១នាក់) ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ៣០ម៉ឺនរៀល និងផ្តល់ជូនប័ណ្ណសរសើរលើកទឹកចិត្តដល់សិក្ខាកាមដែលគោរពវិន័យខ្ជាប់ខ្ជួន មានសណ្តាប់ធ្នាប់ល្អ ចំនួន ០៥នាក់បន្ថែមទៀត និងបានរៀបចំពិសារអាហារសាមគី្គ ថ្ងៃត្រង់មួយពេលសម្រាប់សិក្ខាកាម និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ។








ដំណឹងជ្រើសរើសនាយទាហាន

No comments:

Post a Comment