Followers

Sunday, 9 December 2018

ចុងបញ្ចប់បុរសយោឃៅត្រូវជាឪពុកត្រូវបានចាប់ខ្លួនហើយ

ចុងបញ្ចប់បុរសត្រូវជាឪពុកត្រូវបានចាប់ខ្លួនហើយ

នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨

នៅចំណុចជិតផ្សារអគ្គ ភូមិបាលិយេល្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយសហព័ទ្ធមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ ហ៊ុំ រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជិតសាលាសុវណ្ណភូមិ១ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពប្រើអំពើហិង្សាដោយវាយទៅលើកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ ប៉ូយ ភេទប្រុស អាយុ០៤ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ យៀន ណារី ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧសេនីយ៍មេបញ្ជាការអ.ហខេត្តបន្ទយមានជ័យ កម្លាំងអ.ហក្រុងប៉ោយប៉ែតបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមកមូលដ្ឋានអ.ហក្រុងប៉ោយប៉ែតធ្វើការស៊ើបសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់់៕

No comments:

Post a Comment